សេវាកម្មតាមផ្ទះ
ធ្វើការណាត់ជួប
លេខទូរស័ព្ទ: ០១២ ៥៤ ៣២ ១១ | ០៨១ ៨៩ ៤៧ ៤៧
ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច
អឺរ៉ូគ្លីនីកពេទ្យសត្វសូមស្វាគមន៍

អឺរ៉ូគ្លីនីកពេទ្យសត្វវាលស្បូវ (Tel: ០៦៩ ២៦ ៧៨ ៧៩)
ម៉ោងធ្វើការ
- ថ្ងៃច័ន្ទ09:00 - 12:00 | 15:00 - 19:00
- ថ្ងៃអង្គារ09:00 - 12:00 | 15:00 - 19:00
- ថ្ងៃពុធ09:00 - 12:00 | 15:00 - 19:00
- ថ្ងៃព្រហស្បតិ៍09:00 - 12:00 | 15:00 - 19:00
- ថ្ងៃសុក្រ09:00 - 12:00 | 15:00 - 19:00
- ថ្ងៃសៅរ៍09:00 - 12:00 | 15:00 - 19:00
- ថ្ងៃអាទិត្យបិទ

អឺរ៉ូគ្លីនីកពេទ្យសត្វសាខាផ្លូវ ២៧១ កែងផ្លូវ ៤៣២ (Tel: ០១២ ៤៦ ៤៦ ៣៤)
ម៉ោងធ្វើការ
- ថ្ងៃចន្ទ09:00 - 18:00
- ថ្ងៃអង្គារ09:00 - 18:00
- ថ្ងៃពុធ09:00 - 18:00
- ថ្ងៃព្រហស្បតិ៍09:00 - 18:00
- ថ្ងៃសុក្រ09:00 - 18:00
- ថ្ងៃសៅរ៍09:00 - 18:00
- ថ្ងៃអាទិត្យបិទ
សង្រ្គោះបន្ទាន់ ២៤ម៉ោងក្នុងមួយសប្តាហ៍ លេខទូរស័ព្ទ: ០១២ ៥៤ ៣២ ១១
ប្រសិនបើលោករស់នៅក្នុងភ្នំពេញហើយត្រូវការពេទ្យដែលអាចទុកចិត្តបានសម្រាប់ព្យាបាលសត្វចិញ្ចឹមនោះអស់ក្ដីបារម្មណ៍ហើយ អឺរ៉ូគ្លីនីកពេទ្យសត្វយើងនៅចាំជួយលោកអ្នកជានិច្ច។ អឺរ៉ូគ្លីនីកពេទ្យសត្វយើងនៅវាលស្បូវផ្លូវជាតិលេខ ១ បានបើកដំណើរការចាប់តាំងពីឆ្នាំ២០១៥ មកហើយ។ បន្ទាប់មកពួកយើងបានបើកសាខាថ្មីនៅលើផ្លូវ ២៧១ កែង ៤៣២ម្ដុំផ្សារទួលទំពូងក្នុងខែ ធ្នូ ឆ្នាំ ២០១៩។
អឺរ៉ូគ្លីនីកពេទ្យសត្វយើងគ្រប់គ្រងដោយពេទ្យសត្វផ្ទាល់ ហើយអនុវត្តតាមបែបស្តង់ដារអឺរ៉ុប ហើយការព្យាបាលនិងថែទាំតាដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមពេទ្យសត្វយើង។ សេវាកម្មយើងមានដូចជា ចាក់វ៉ាក់សាំង វះកាត់តឆ្អឹង ដាក់ដែកក្នុងឆ្អឹង អបឆ្អឹង គ្រៀវសត្វញី និង ឈ្មោល ( ឆ្កែ ឆ្មា ) សំអាតធ្មេញហើយនិងការវះកាត់ផ្សេងៗជាច្រើនទៀត។ ការសំរាកព្យាបាលពិសេសដោយមានទ្រុងសម្រាប់ជម្ងឺឆ្លងដាច់ដោយឡែក ការថែទាំព្យាបាលក្នុងកំឡុងពេលស្នាក់នៅយ៉ាងយកចិត្តទុកដាក់ផងដែរ។ បន្ថែមលើសនេះទៅទៀតគ្លីនីកយើងមានឧបករណ៍ពិនិត្យឈាមម៉ាក IDEXX សម្រាប់រាប់គ្រាប់ឈាម និង វិភាគឈាម ផ្នែកតម្រង់នោម ថ្លើម ជាតិស្ករ ថតកាំរស្មីអ៊ិច Digital X ray ថតអេកូ ultrasound វាស់ចង្វាក់បេះដូងដោយម៉ាស៊ីន ល និង ល ជាពិសេសគ្លីនីកយើងមានសេវាទទួលផ្ញើរស្នាក់នៅទៀតផង។
អ្នកឯកទេសខាងពេទ្យសត្វដែលមានបទពិសោធន៍របស់យើងប្តេជ្ញាថានឹងបន្តឈានទៅរក បច្ចេកវិទ្យាច្នៃប្រឌិត។ គ្លីនីកយើងប្រើប្រាស់ថ្នាំសត្វដែលមានគុណភាពខ្ពស់ និងឧបករណ៍ទំនើបសម្រាប់ព្យាបាលសត្វចិញ្ចឹមភ្ញៀវរបស់យើង។
សេវាកម្មតាមផ្ទះ
ជំរើសងាយស្រួលដល់លោកអ្នក
ប្រសិនបើសត្វចិញ្ចឹមលោកអ្នកត្រូវការសេវាកម្មតាមផ្ទះខាងគ្លីនិកអឺរ៉ូវេតយើងផ្ដល់ជូនបានដូចជា ការចាក់វ៉ាក់សាំង ចាក់ថ្នាំចៃឬទំលាក់សត្វល្អិត(ព្រូន) ដូរសេរ៉ូម បូមឈាម និងការចាក់ថ្នាំបន្តក្រោយពីបានពិនិត្យព្យាបាលនៅគ្លីនិកយើង ។
ទោះជាយ៉ាងណាក៏ដោយនៅពេលសត្វចិញ្ចឹមលោកអ្នកឈឺធ្ងន់ឬមានរបួសធ្ងន់ធ្ងរដែលមិនអាចព្យាបាលតាមផ្ទះបាននោះលោកអ្នកចាំបាច់ត្រូវយកពួកគេមកគ្លីនិកយើងដើម្បីពិនិត្យនិងពិគ្រោះអោយបានត្រឹមត្រូវ ពីព្រោះនៅគ្លីនិកយើងមានឧបករណ៍ពិនិត្យឈាម អេកូ និងម៉ាស៊ីនកាំរស្មីអ៊ិច។
សេវាកម្មនេះផ្ដល់ដោយក្រុមពេទ្យសត្វនៅគ្លីនិកអឺរ៉ូវេត អាចស្វែងរកពួកយើងតាមរយះ (ចុចនៅទីនេះ)
សូមធ្វើការណាត់ជួប
លេខទូរស័ព្ទ: ០១២ ៥៤ ៣២ ១១ | ០៨១ ៨៩ ៤៧ ៤៧
ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច
តម្លៃថ្លៃឈ្នួល
សេវ៉ាកម្មនេះយើងបានដាក់កំនត់តម្លៃតាមតំបន់នៅក្នុងផែនទីខាងក្រោម

ផ្នែកសេវាកម្មរួមមាន
ពិង្រ្គោះជម្ងឺ
ពេលដែលសត្វចិញ្ចឹមលោកអ្នកឈឺនោះពេទ្យសត្វយើងនិងពិនិត្យពិង្រ្គោះតាមដានរាល់ពត័មានដែលទទួលបានពីម្ចាស់ដើម្បីព្យាបាលអោយតាមរោគវិនិច្ឆ័យ និង អោយមានប្រសិទ្ធិភាព។
ការចាក់វ៉ាក់សាំង
នៅក្នុងប្រទេសកម្ពុជាយើង ជម្ងឺការ៉េ( Distemper) ជម្ងឺ (Parvo Virus) ជម្ងឺ Leptospirosis និងជម្ងឺឆ្កែឆ្កួត ( Rabies) ដែលកំពុងតែមានពួកវាកំពុងបង្ករោគទៅលើសត្វចិញ្ចឹមនិងក្រុមគ្រួសារយើងរាល់ថ្ងៃប៉ុន្តែជម្ងឺទាំងនេះយើងអាចការពារពួកវាបានការចាក់វ៉ាក់សាំងអោយបានទៀងទាត់តាមកាលវិភាគកំណត់។ ការបង្ការអាចបូកបញ្ចូលទាំងការព្យាបាលដោយទំលាក់សត្វល្អិត និងការពារចំពោះប៉ារ៉ាស៊ីតខាងក្នុង និងខាងក្រៅ។
ការវះកាត់ទូទៅរួមមាន
គ្រៀវ សត្វញី និង សត្វឈ្មោល រលាកស្បូន ការដាច់សសៃឈាមស្លឹកត្រចៀក(ហើមពោង) សត្វមានដុំសាច់លើស្បែក វះត្របកភ្នែក( Entropion) និងដុំលៀនគល់ភ្នែក វះគ្រាប់គ្រោះចេញពីប្លោកនោមដោយប្រើកាំបិតអគ្គសនី។
ការវះកាត់តឆ្អឹង
អឺរ៉ូគ្លីនីកមានវះកាត់តឆ្អឹងដូចជា (ដាក់ដែកក្នុងឆ្អឹង ចាប់វីស អបបន្ទះដែកក្នុងឆ្អឹង ដាក់ដែកពីក្រៅទៅក្នុងឆ្អឹង និង កាត់ក្បាលឆ្អឹងភ្លៅសម្រាប់ឆ្កែ និង ឆ្មា។
ការសណ្ដំពេលវះកាត់
ជាទូទៅការសណ្ដំគេប្រើតាមសសៃឈាមពេលវះកាត់យូ ប៉ុន្ដែអឺរ៉ូគ្លីនីកប្រើតាមឧស្ម័ន Isoflurane កំណត់កំរិតដោយម៉ាស៊ីន។
ម៉ាស៊ីនឌីជីថលកាំរស្មីអ៊ី
ការថតកាំរស្មីវាជាជំនួយដើម្បីវិភាគរោគវិនិច្ឆ័យជម្ងឺសត្វបានខ្លះដែរ ។
ម៉ាស៊ីនអេកូ
ជាជំនួយក្នុងការដឹងពីស្ថានភាពកូនរស់ឬស្លាប់។
ម៉ាស៊ីនសម្អាតធ្មេញ
វាចាំបាច់ណាស់ក្នុងការសម្អាតធ្មេញពីព្រោះវាអាចជួយក្នុងការពារជម្ងឺអញ្ចាញធ្មេញនិងខ្យល់ដង្ហើមស្រស់ថ្លា។
ការព្យាបាលស្នាក់នៅ
យើងមានកន្លែងធំទូលាយពេលសត្វឈឺធ្ងន់ និងទ្រុងដាច់ដោយឡែកពីជម្ងឺឆ្លង
ក្រុមការងារ
គ្រប់ពេទ្យសត្វនៅអឺរ៉ូគ្លីនីកបានធ្វើកម្មសិក្សានៅគ្លីនីកពេទ្យសត្វប្រទេសបារាំង ។
តារាងតម្លៃ
ទីតាំង
អឺរ៉ូគ្លីនីកពេទ្យសត្វសាខាផ្លូវ ២៧១ កែងផ្លូវ ៤៣២
លេខទូរស័ព្ទ: ០១២ ៤៦ ៤៦ ៣៤
អឺរ៉ូគ្លីនីកពេទ្យសត្វវាលស្បូវ
លេខទូរស័ព្ទ: ០៦៩ ២៦ ៧៨ ៧៩
មើលថែសត្វចិញ្ចឹម
By definition a resort is a vast isolated place that provides an array of amenities, typically including entertainment and recreational activities; for this reason we are the only Pet Resort in Cambodia; it is operated for already 10 years.
The Pet Resort is situated in Kampong Svay Commune, on the bank of Bassac River on a land planted approximately 1.5 ha entirely closed. It is about 200 meters from the village and so dogs are free to bark during the playing sessions.
The Pet Resort is situated in Kampong Svay commune, along the Bassac River around 25 km far from the City Center
Contact or Reservation
• +855 (0) 12 916 512 (KH/EN/FR)
• +855 (0) 12 679 164 (KH/EN/FR)
Tariffs
Website: www.petboarding-cambodia.com